ក្រុមហ៊ុនNokia តាមរយៈវិចិត្រករហ្វាំងឡង់ដ៍បានបង្កើត touch-screen ធ្វើពីទឹកកក !
ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុននេះបានបង្កើតអេក្រង់ touch screen ដ៏ធំបំផុតលើលោកដែលមានកម្ពស់ 2m, បណ្ដោយ 1,5m និងកម្រាស់ 25cm។ ក្រុមវិចិត្រករហ្វាំងឡង់ដ៍ បានកាត់ដុំទឹកកកយករៀបភ្ជាប់គ្នាបង្កើតបានជាជញ្ជាំងទឹកកកមួយ។ ខាងក្រុមហ៊ុន Nokia បានបន្ថែមឧបករណ៍បញ្ចាំងប្រើរស្មីអាំប្រាក្រហម។
ជញ្ជាំងទាំងមូលនេះមានប្រតិកម្មពេលណាមាននរណាប៉ះលើទឹកកក។ នៅពេលដែលដៃរបស់សាធារណជនប៉ះនឹងកាំរស្មីក្រហម កាប់ទ័រនឹងប្រតិកម្មហើយបញ្ជូនស៊ីញ៉ាល់ទៅកុំព្យូទ័រ ដែលជាអ្នកបញ្ជាការបញ្ចាំងពន្លឺលើទឹកកក។ ចុចទីនេះដើម្បីមើលវីដេអូ
No comments:
Post a Comment