អ្នកឯកទេសខាងវែបបានឱ្យដឹងថា បណ្ដាញសង្គម Facebook នឹងមានជីវិតយ៉ាងយូរ៥ឆ្នាំទៀតប៉ុណ្ណោះ មុននឹងត្រូវគេបោះបង់ចោលគ្មាននរណានឹកនារក។
នេះជាការទស្សន៍ទាយរបស់លោក Jeffrey Cole ដែលជានាយករបស់ Digital Future Center របស់សកលវិទ្យាល័យ Caroline ខាងត្បូង។ គាត់បានប្រកាសបែបនេះនៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅប្រទេស អូស្ត្រាលី។
ការទស្សន៍ទាយរបស់គាត់ត្រូវបានមនុស្សជាច្រើនជឿទុកចិត្ត ព្រោះគាត់ធ្លាប់ទស្សន៍ទាយត្រូវៗកាលពីលើកមុន។ នៅឆ្នាំ២០០៦ គាត់ធ្លាប់ទាយថា Mayspace និង Bebo នឹងត្រូវក្ស័យជីវាក្នុងរវាង៤ឆ្នាំទៀត។ អានបន្ត
No comments:
Post a Comment