ដើម្បីទប់ស្កាត់កំណើនប្រជាជន ប្រទេសចិនបានបង្កើតច្បាប់កូនមួយឡើង ហើយចុងក្រោយនេះ ប្រទេសចិនបានបង្កើតគោលនយោបាយឆ្កែមួយក្បាលក្នុង១គ្រួសារបន្ថែមទៀត ។
គោលនយោបាយឆ្កែ១ក្បាលក្នុង១គ្រួសារ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០០៦ ដែលតម្រូវឱ្យអ្នករស់នៅក្រុងប៉ីជីង (ប៉េកាំង) អាចចិញ្ចឹមឆ្កែបានតែមួយក្បាលប៉ុណ្ណោះក្នុង១គ្រួសារ។ មូលហេតុនៃច្បាប់នេះគឺ គេបានរកឃើញថាឆ្កែចិញ្ចឹមបានបង្កើតជាជំងឺឆ្លងដែលបានសម្លាប់ មនុស្សអស់ជាច្រើននាក់ក្នុងឆ្នាំ២០០៦។ យោងតាមប្រភពព័ត៌មាន Xinhua បានឱ្យដឹងថា ឆ្កែបានបណ្ដាលឱ្យមនុស្សស្លាប់អស់៣១៨នាក់ក្នុងខែកញ្ញា២០០៦ និង ២៦៥១នាក់ក្នុងឆ្នាំ២០០៤។ អានបន្ត
No comments:
Post a Comment