Thursday, November 25, 2010

រឿង​ចៃ​ដន្យ​នៃ​ប៉េត​ប៉ោង​ក្រហម


Laura Buxton ជាក្មេង​ស្រី​ជនជាតិ​អង់គ្លេស​អាយុ​១០​ឆ្នាំ។ នាង​រស់​នៅតំបន់​ Staffordshire ប្រទេស​អង់គ្លេស។ នៅក្នុង​ថ្ងៃ​​ខួប​អាពាហ៍​ពិពាហ៍​​របស់​ជីដូន​នាង នាង​ឃើញ​មាន​ប៉េត​ប៉ោង​ហោះ​ជា​ច្រើនដែល​គេ​ចង​តុបតែង​រោង​នៃ​ពិធី។​  នាង​បានយក​ប៉េត​ប៉ោង​ក្រហម​មួយ រួច​​សរសេរលើ​នោះ​ថា “សូម​យក​វា​មក​ ប្រគល់​អោយ Laura Buxton វិញ ” ​រួចនាង​ក៏បង្ហោះ​ប៉េត​ប៉ោង​ក្រហមនោះ​ទៅ​លើ​មេឃ។
១០​ថ្ងៃ​ក្រោយមក កសិករ​ម្នាក់នៅភូមិ  Milton Lilbourne ក្នុង​តំបន់​ Wiltshire បាន​ទាញ​ប៉េត​ប៉ោង​នោះ​ពី​របង​ផ្ទះ​របស់​គាត់​។ ដោយ​ឃើញ​​នៅ​​លើ​ប៉េតប៉ោង​​នោះ​​មាន​សរសេរ​​​ឈ្មោះ​ Laura Buxton គាត់​ក៏​យកប៉េត​ប៉ោង​នោះ​ដើរ​សំដៅ​ទៅផ្ទះ​អ្នក​ជិត​ខាងរបស់​គាត់​ដោយ​​គិត​​ ថា​​ប៉េត​ប៉ោង​​នេះ​ច្បាស់ជា​របស់​កូន​ស្រីអ្នក​ជិត​ខាង​គាត់​ជា​មិនខាន​​។ ​​អ្នក​ជិត​ខាង​របស់​គាត់ មាន​​កូន​ស្រីម្នាក់​ឈ្មោះ​​ Laura Buxton។ ប៉ុន្តែតាម​ពិត​​នេះ​ជា​របស់​ Laura Buxton​ ម្នាក់ផ្សេង​ទៀត​ដែល​នៅ​ ២២៥​គីឡូ​ម៉ែត្រ​ពី​នាង។ ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ពួក​គេ​មិន​ត្រឹម​តែ​មាន​ឈ្មោះ​ដូច​គ្នា​ ប៉ុណ្ណោះ​ទេ គឺ​គេ​មាន​អាយុ​ដំណាល​គ្នា​ទៀត​ផង។ អានបន្ត

No comments: