Friday, November 19, 2010

តើ​អ្នក​ចាប់​ផ្តើមនិយាយ​ពី​​សុជីវធម៌​ជាមួយ​កូន​នៅពេល​ ដែលគេមាន​អាយុ​ប៉ុន្មាន​ដែរ?​


កូន​ស្រី​របស់​ខ្ញុំ​នាង​មាន​ស្នាម​ញញឹម​ដែលតែង​តែ​​ធ្វើអោយ​អ្នក​ផង​ ទាំង​ពួងគ្រឺត​ខ្នាញ់នឹង​នាង​​។ នៅ​ពេល​ដែល​ខ្ញុំ​នាំ​នាង​ដើរ​លេង​ក្នុង​សួន​ នាង​តែង​តែ​បាយបាយ​ទៅ​រក​អ្នក​ដទៃគ្រប់ៗ​គ្នា​​ដោយ​ទឹក​មុខ​រាក់ទាក់គួរ​អោយ ​ស្រលាញ់​។ នៅ​ពេល​ដែល​ខ្ញុំ​ដាក់​នាង​អោយ​អង្គុយ​លេង​នៅ​លើ​ស្មៅ​ នាង​តែង​តែ​រត់​ទៅ​រក​លេង​ជាមួយ​ក្មេង​ដទៃ​ដែល​នៅ​ក្បែរៗ​នោះ​​ (ជាពិសេស​ក្មេងៗ​ដែល​ធំ​ជាង​នាង)​។ ឪពុកម្តាយ​ក្មេង​ៗ​ទាំង​នោះ​ក៏​បានខិត​​មក​អង្គុយ​លេង​ជិត​ពួក​យើង​ហើយ​ក៏​ ពន្យល់​ទៅ​កូន​របស់​ខ្លួន​អោយ​លេង​ប្រយ័ត្នប្រយ៉ែង​ជាមួយ​កូន​របស់​ខ្ញុំ​ ព្រោះ​នាង​នៅ​តូច​ណាស់ (ទើ​បតែ​អាយុ​១១​ខែ)​។ ប៉ុន្តែពួក​​គេនិយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង​ កូន​របស់​ខ្ញុំ​ចាប់​ផ្តើម​សកម្មភាព​រប៉ិល​រប៉ូច​របស់នាង​ដូចជា​បោច​សក់ លេង​មុខ​ យក​ល្បែងក្មេងៗ​ទាំង​នោះ និង​ព្យាយាម​ទៅ​យក​នំ​ដែល​ពួក​គេ​កំពុង​ញ៉ាំទៀត​ផង។ អានបន្ត

No comments: