Thursday, October 28, 2010

កុមារ​កម្ពុជាអាយុ​៨​ឆ្នាំ​ឈ្នះ​រង្វាន់​គូរ​គំនូរ​ជា​អន្តរជាតិ​ពី ​សហភាព​​អឺរ៉ុប

កុមារ​កម្ពុជា​ឈ្មោះ អន ឧសា អាយុ​៨​ឆ្នាំ​បាន​ឈ្នះ​ពាន​រង្វាន់​សហភាព​អឺរ៉ុប​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង ​ការ​ប្រកួត​គូរ​គំនូរ​ ស្តី​ពី​សមភាព​ជេនឌ័រ ឬ​ភាពស្នើគ្នា​រវាង​បុរស និង​ស្ត្រី។ គំនូរ​របស់​កុមារ​ឧសា​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ស្នាដៃ​របស់​កុមារ​ចំនួន​ ជិត​៥​ម៉ឺន​នាក់ មក​ពី​គ្រប់​ទ្វីប​ក្នុង​ពិភពលោក​ដែល​បាន​ចូលរួម​ប្រកួត​វិញ្ញាសា​គូរ​​ គំនូរ។ ចុងក្រោយ​កុមារ​ឧសា គឺ​ជា​អ្នកឈ្នះ​រង្វាន់​សហភាព​អឺរ៉ុប​ក្នុង​ចំណោម​ជ័យលាភី​១៤​នាក់​ដែល​នឹង​ ត្រូវ​ទៅ​ទទួល​ពានរង្វាន់​នៅទី​ក្រុងប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ីក នៅក្នុង​ខែ​វិច្ឆិកា​ខាងមុខ​នេះ។


No comments: