Antivirus Studio 2010 គឺជាកម្មវិធីកំចាត់មេរោគក្លែងក្លាយ ដែលបង្កើតឡើងក្នុងគោលបំណងបំភ័យនិងបោកបញ្ឆោតអ្នក ប្រើប្រាស់កុំព្យូទ័រអោយគិតថាកុំព្យូទ័ររបស់ខ្លួនឆ្លងមេរោគហើយ។
នៅពេលដែលវាចាប់ផ្តើមប្រតិបត្តិការ វាបានបង្ហាញសារបំភ័យអ្នកថា កុំព្យូទ័ររបស់អ្នកបានផ្ញើរស្ពាមអ៊ីមែល ហើយដែលលេខ IP address របស់កុំព្យូទ័រអ្នកត្រូវបានប៉ូលីសកត់ត្រាទុកនិងចាត់វិធានការ ចំពោះអ្នក។ ទាំងនេះសុទ្ធតែជាការបោកបញ្ឆោត។ Antivirus Studio 2010 គឺជាមេរោគកុំព្យូទ័រមួយប្រភេទដែលវាគ្រាន់តែបំភ័យអ្នកប្រើប្រាស់ អោយទិញកម្មវិធីកំចាត់មេរោគ។ មេរោគនេះនឹងបញ្ឈប់ដំណើរកម្មវិធីមួយចំនួន និង ប្លុកកម្មវិធីកំចាត់មេរោគពិតប្រាកដរបស់អ្នក។
រាល់មេរោគដែល Antivirus Studio 2010 ចាប់បានគឺសុទ្ធតែការបំភាន់ភ្នែក។ វាដំណើរការដូចជាកម្មវិធីកំចាត់មេរោគបិតៗគឺវាចាប់បានមេរោគ នៅក្នុងកុំព្យូទ័ររបស់យើងរាប់សិប ហើយវាទាមទារអោយយើងលុប ប៉ុន្តែយើងមិនអាចលុបបានទេ បើចង់លុបត្រូវចូលទៅទិញឡាយសិនក្នុងគេហទំព័ររបស់វា។ អានបន្ត
No comments:
Post a Comment