Thursday, February 03, 2011
Wednesday, February 02, 2011
ស្បែកជើងដែលគេមើលមិនឃើញ
នៅពេលដែលយើងមើលមិនឃើញស្បែកជើងនោះផង តើធ្វើដូចម្តេចនឹងដឹងថាវានៅទីណាទៅ!? អ្នករចនាម៉ូតនៅ Sao Paulo ឈ្មោះ Andreia Chaves បានបង្កើតស្បែកជើងកែងមួយគូនេះឡើងដែលដែលផ្នែកខាងក្រៅសុទ្ធតែកញ្ចក់ ដែលអាចចាំងផ្លាតអ្វីៗដែលនៅជុំវិញនោះ។ អានបន្ត
៦ យ៉ាងដែលមិនអាចអោយយើងក្លាយជាឪពុកម្តាយដែលមានតែភាពរីករាយ
តើយើងអាចនឹងក្លាយទៅជាឪពុកម្តាយដែលមានតែភាពរីករាយបានទេ? នេះជាសំណួរដែលខ្ញុំចោទសួរមកខ្លួនឯងក្នុងសប្តាហ៍នេះ។ ចុះអ្នកវិញតើអ្នកអាចចាត់ទុកថាខ្លួនអាចធ្វើចិត្តអោយរីករាយ ជានិច្ចដោយមិនសូវខ្វាយខ្វល់អំពីកូនបានទេ? ខ្ញុំសួរដូច្នេះព្រោះថាបើយើងសំលឹងមើលជុំវិញខ្លួននោះ តើយើងអាចរឃើញអំពីក្រុមគ្រួសារណាមួយដែលមើលទៅមានតែសុភមង្គលដូច នៅក្នុងទស្សនាវដ្តីនោះ? ជាការពិតណាស់អ្នកប្រាកដជាឃើញតែកែវភ្នែកដែលបង្ហាញនូវភាពនឿយហត់ ព្រួយបារម្ភ យកចិត្តទុកដាក់ របស់អ្នកម្តាយនៅពេលដែលគាត់សំលឹងទៅកូនរបស់ខ្លួន។ ទាំងនេះធ្វើអោយខ្ញុំគិតថា “តើមកពីអ្វី? តើអ្វីទៅជាមូលហេតុចំបងដែលបង្ខាំងភាពរីករាយរបស់យើងនិងកូន?” អាបន្ត
Tuesday, February 01, 2011
តើកាហ្វេជាមិត្តឬ ជាសត្រូវ?
ដើម្បីអោយមានអារម្មណ៍ជ្រះថ្លា ស្រលះមុខមាត់និងមានកំលាំងកំហែងងបន្តិច នៅពេលធ្វើការឬពេលរៀនជាពិសេសនៅពេលព្រឹកព្រលឹម ភាគច្រើនគេនាំគ្នាញ៉ាំកាហ្វេមួយពែង។ តើកាហ្វេពិតជាមានប្រសិទ្ធភាពបែបនេះមែនឬទេ?
១- តើអ្វីទៅជាជាតិកាហ្វេអ៊ីន?
“ជាតិកាហ្វេអ៊ីនគឺស្ថិតនៅក្នុងអំបូរអាល់កាឡូអ៊ីត ដូចគ្នានឹងកូកាអ៊ីនជាដែរ នេះបើតាមការពន្យល់របស់Damien Galtier។ ហេតុដូច្នេះហើយទើបបានជាទោះបីជាវាមានវត្តមានក្នុងបរិមាណដ៏តិចតួច ក៏ដោយតែមានប្រសិទ្ធភាពគួរអោយកត់សម្គាល់៖ វាជួយដាស់សតិអោយជ្រះថ្លា បង្កើនការប្រុងប្រយ័ត្ន បន្យឺតភាពនឿយហត់ បង្កើនកំលាំង ជួយសំរួលរាងកាយនិងធ្វើអោយដំណើរការរំលាយអាហារក្នុងខ្លួន មានភាពប្រសើរ។ ប៉ុន្តែវាធ្វើអោយយើងមិនចង់បត់ជើងតូច ហើយបើប្រើប្រាស់ក្នុងបរិមាណច្រើន សំរាប់មនុស្សមួយចំនួនវានឹងធ្វើអោយទៅជាញ័រសាច់ ឬបង្កើនចង្វាក់បេះដូង។ អានបន្ត

Subscribe to:
Posts (Atom)